ព័ត៌មាន និងព្រឹត្តិការណ៍

 សាកលវិទ្យាល័យស្វាយរៀង

វគ្គបណ្ដុះបណ្ដាលស្ដីពី ការវាយតម្លៃនៃ Affective Domain ត្រូវបានរៀបចំដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និងសាកលវិទ្យាល័យស្វាយរៀង ដើម្បីលើកកម្ពស់សមត្ថភាព ...

 សណ្ឋាគារអង្គរ ខេត្តសៀមរាប ថ្ងៃទី៩ ១០ សីហា ២០១៨

សិក្ខាសាលាស្ដីពី ការអភិវឌ្ឍកម្មវិធីសិក្សាផ្អែកលើលទ្ធផលរំពឹងទុក

អ្នកចូលរួម៖ គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ

របៀបវារៈ
១. ពិនិត្យឡើងវិញនូវ PLOs
២. ដំណើរការនៃការអភិវឌ្ឍ PLOs ...

១៣​-២១​ ឧសភា​ ២០១៩ ឯកឧត្តមសាកលវិ​ទ្យាធិការ​ និងមន្ត្រី០២រូប​ បានអញ្ជើញចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធន៍បុគ្គលិក​ និងគ្រូបង្រៀន​ ...

 ថ្ងៃទី ១៦-១៧ ខែឧសភា ឆ្នាំ២០១៩ មន្រ្តីអប់រំនៃ សាកលវិទ្យាល័យស្វាយរៀង ចំនួន២រូប បានទៅចូលរួមវេទិកាបណ្តាញ Eramus+ ស្តីពី កិច្ចសហប្រតិបត្តិការនៃការអប់រំឧត្តមសិក្សា រវាងប្រទេសអាឡឺម៉ង់ និង អាស៊ីអាគ្នេយ៍ (Eramus+ Networking Forum: EU-Higher Education Cooperation between Germany and Southeast Asia) នៅទីក្រុងហាណូយ ប្រទេសវៀតណាម...

បង្ហាញទាំងអស់
សេចក្តីសង្ខេបនៃ ស.ស.រ.

សាកលវិទ្យាល័យស្វាយរៀង(ស.ស.រ.) ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណ:⁣ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងខេត្តស្វាយរៀង ភាគអគ្នេយ៍នៃព្រះរាជាណាចក្រកម្ពុជា។

ស.ស.រ. បង្កើតឡើងដោយអនុក្រឹត្យលេខ ៧៣ អនក្រ បក ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៥ និងសម្ពោធដាក់ឲ្យប្រើប្រាស់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៦។

ស.ស.រ. មានបុគ្គលិក សាស្ត្រាចារ្យ ប្រមាណ ១៥០នាក់ និស្សិតបានបញ្ចប់ការសិក្សាប្រមាណ ៣០០០នាក់ និង និស្សិតកំពុងសិក្សាជាង ៣០០០នាក់។ ស.ស.រ. បណ្តុះបណ្តាល ១២មុខជំនាញ រួមមាន គណនេយ្យ គ្រប់គ្រង ម៉ាឃីតធីង ធនាគារ-ហិរញ្ញវត្ថុ គណិតវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ ក្សេត្រសាស្ត្រ អភិវឌ្ឍន៍ជនបទ វិទ្យាសាស្ត្រវេជ្ជសាស្ត្រសត្វ អក្សរសាស្ត្រអង់គ្លេស បកប្រែភាសាអង់គ្លេស និងរដ្ឋបាលសាធារណ:។

ស.ស.រ. ទទួលបានការទទួលស្គាល់ពេញសិទ្ធិពីគណ:កម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាលើការបណ្តុះបណ្តាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងបានត្រៀមខ្លួនជាស្រេចក្នុងការទទួលការវាយតម្លៃគ្រឹះស្ថានទាំងមូល។

ស.ស.រ. សហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ សហគ្រាស និង ស្ថាប័ននានាក្នុងប្រទេស ក៏ដូចជាសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនិងស្ថាប័ននានាទូទាំងពិភពលោក។

ស.ស.រ. ចូលរួមយ៉ាងសកម្មក្នុងគម្រោងស្រាវជ្រាវនានា ដោយរាប់ទាំងគម្រោងផ្តល់មូលនិធិដោយ គម្រោងលើកកម្ពស់គុណភាពនិងសមត្ថភាពឧត្តមសិក្សា ធនាគារពិភពលោក អេរ៉ាសមុសមុនឌុស និងសាកលិវទ្យាល័យដៃគូនានា។