SVAY RIENG UNIVERSITY - CAMBODIA

ទំព័រមុខ / មហាវិទ្យាល័យ / សង្គមសាស្ត្រ

សង្គមសាស្ត្រ

ស្ថិតក្នុងសម័យកាលដ៏រីកចម្រើនឥតឈប់ឈរលើផ្នែកបច្ចេកវិទ្យា និង វិទ្យាសាស្រ្ត​ការដឹកនាំគ្រប់គ្រង​កាន់​តែវិវត្ត​ទៅ​រកភាព​ស្មុគ្រស្មាញទាំង​វិស័យសាធារណៈ និង​ឯកជនដូចនេះដើម្បីធានាឲ្យបាន​នូវ​ប្រសិទ្ធ​ភាព​គ្រប់គ្រងគឺត្រូវ​ទាម​ទារ​មនុស្ស​មាន​សមត្ថភាពច្បាស់លាស់លើ​ការដឹកនាំ គ្រប់គ្រងធនធានមនុស្ស  ធនធានឯកសារ  និងចរន្ត​ការងារ​​ក្នុងអង្គភាព នីមួយៗ។ ជាការឆ្លើយតបទៅនឹងតម្រូវការទាំងនេះ សាកលវិទ្យាល័យ ស្វាយរៀងបានដាក់ឲ្យ​ដំណើរការ មហាវិទ្យាល័យសង្គមសាស្រ្ត​លើជំនាញ មួយគឺរដ្ឋបាលសាធារណៈ ចាប់ពីឆ្នាំសិក្សា ២០០៨-២០០៩។

បេសកកម្ម
- បណ្ដុះបណ្ដាលនិស្សិតឲ្យក្លាយទៅជាធនធានមនុស្សប្រកបដោយ ចំណេះដឹង រឹងមាំ សំដៅទទួលបាន​ប្រសិទ្ធភាព​សមត្ថភាពការងារខ្ពស់​ក្នុង មជ្ឈដ្ឋាន​ទីផ្សារ ការងារ និងដើម្បីរៀបចំ​ដឹកនាំ​អនុវត្ត​គោល​នយោបាយ ដើម្បីធ្វើឲ្យ​ប្រទេស​​ឈានទៅរកនីតិរដ្ឋ។
- ផ្ដល់នូវសាស្រ្តាចារ្យមានសមត្ថភាពមូលដ្ឋានសម្ភារៈស្រាវជ្រាវ និង​កម្មវិធី សិក្សា​ដែល​មានគុណភាពរួម​ជាមួយវិធីសាស្រ្តបង្រៀន មាន លក្ខណៈ ច្នៃប្រឌិត​ដើម្បីឲ្យនិស្សិត​ទទួល​បានចំណេះដឹង និងបទពិសោធន៍
- បណ្ដុះ​ឲ្យនិស្សិតចេះស្វ័យសិក្សា និងជំនាញវិភាគប្រកបដោយ បញ្ញាញាណសម្រាប់​ការស្រាវជ្រាវ និង​អភិវឌ្ឍ​ន៍សង្គម​
- បណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសមត្ថភាព និងសក្ដានុពល ស្របតាមតម្រូវការទីផ្សារការងារក្នុងសង្គម។​

មហាវិទ្យាល័យសង្គមសាស្រ្តមានមួយដេប៉ាតឺម៉ង់៖
- ដេប៉ាតឺម៉ង់រដ្ឋបាលសាធារណៈ

ទំនាក់ទនង
លោក សួស យុត្ថារី
ព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្រ្ត
ទូរសព្ទ៖ 015 662 866
អ៊ីម៉ែល៖ s_yuthary@sru.edu.kh

មហាវិទ្យាល័យសង្គមសាស្រ្ត (បន្ទប់លេខ D003)
ទូរសព្ទ៖ 044 715 776
ទូរសារ៖ 044 715 778
អ៊ីម៉ែល៖ info@sru.edu.kh
គេហទំព័រ៖ www.sru.edu.kh