SVAY RIENG UNIVERSITY - CAMBODIA

ទំព័រមុខ / មហាវិទ្យាល័យ / កសិកម្ម

កសិកម្ម

មហាវិទ្យាល័យកសិកម្មនៃសាកលវិទ្យាល័យស្វាយរៀងបានបណ្ដុះបណ្ដាល និស្សិតស្របតាមយុទ្ធសាស្រ្ដ​ចតុកោណ​​​របស់រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា។ ផ្អែកលើតថភាពនៃភាពរីកចម្រើន និងតម្រូវការ របស់​សង្គម មហាវិទ្យាល័យ​កសិកម្ម​ បាននិងកំពុងចូលរួមចំណែកក្នុងការ បណ្ដុះបណ្ដាលធនធានមនុស្សផ្នែក​កសិកម្ម​ យ៉ាងសកម្មតាមរយៈជំនាញ ឯកទេសក្សេត្រសាស្រ្ដ និងអភិវឌ្ឍន៍ជនបទដើម្បីធ្វើឲ្យ​តំបន់ជនបទ​នៃ​ព្រះរាជាណាចក្រកម្ពុជា​មានផ្ទៃពណ៌បៃតងជាប់ជានិច្ច​ក្នុងន័យ​លើកកំពស់ ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយ​ចំណាកស្រុក។

បេសកកម្ម
បណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវិទ្យាសាស្រ្ដ និងការគ្រប់គ្រង​ធនធាន​ធម្មជាតិឲ្យនិស្សិតទទួលបាន៖
- សមត្ថភាពការងារ និងស្រាវជ្រាវខ្ពស់
- សមត្ថភាពបច្ចេកទេស និងវិទ្យាសាស្រ្ដខ្ពស់
- អាកប្បកិរិយា គុណធម៌ និងមានសីលធម៌វិជ្ជាជីវៈល្អ

គោលបំណង
មហាវិទ្យាល័យកសិកម្មមានគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល៖
- ផ្ដល់ឲ្យនិស្សិតមានមូលដ្ឋានសិក្សាស្រាវជា្រវផ្នែកវិទ្យាសាស្រ្ដកសិកម្ម
- ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មឲ្យមានការរីកចម្រើន
- អភិវឌ្ឍន៍សហគមន៍ជនបទឲ្យមានភាពរីកចម្រើន
- ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជនបទ។

មហាវិទ្យាល័យកសិកម្មចែកចេញជាបីដេប៉ាតឺម៉ង់៖
- ដេប៉ាតឺម៉ង់ក្សេត្រសាស្ត្រ
- ដេប៉ាតឺម៉ង់អភិវឌ្ឍន៍ជនបទ
- ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រសត្វ

ទំនាក់ទនង
លោក រស់ វណ្ណជ័យ
ព្រឹទ្ធបុរសមហាវិទ្យាល័យកសិកម្ម
ទូរសព្ទ៖ 012 469 536
អ៊ីម៉ែល៖ rvanchey@sru.edu.kh

លោក ហុង ឈុន
ព្រឹទ្ធបុរសរងមហាវិទ្យាល័យកសិកម្ម
ទូរសព្ទ៖ 088 85 85 85 1
អ៊ីម៉ែល៖ hong_chhun@sru.edu.kh

មហាវិទ្យាល័យកសិកម្ម (បន្ទប់លេខ B006)
ទូរសព្ទ៖ 044 715 776
ទូរសារ៖ 044 715 778
អ៊ីម៉ែល៖ info@sru.edu.kh
គេហទំព័រ៖ www.sru.edu.kh