SVAY RIENG UNIVERSITY - CAMBODIA


ព័ត៌មានទូទៅ

សន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិស្តីពី ការអភិវឌ្ឍកសិកម្ម និងជនបទ លើកទី ៣ (3rd NCARD)
ការលើកកម្ពស់សេដ្ឋកិច្ចជនបទ តាមរយៈការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព

 

ការកើនឡើងនៃការស្រាវជ្រាវ និង ការរីកចម្រើនផ្នែកព័ត៌មាន ពិសេសនៅតាមទីជនបទ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ។ សាកលវិទ្យាល័យស្វាយរៀងនិងដៃគូ នឹងរៀបចំសន្និសីទថ្នាក់ជាតិស្តីពី ការអភិវឌ្ឍកសិកម្ម និងជនបទ លើកទី៣ ក្រោមប្រធានបទ ការលើកកម្ពស់សេដ្ឋកិច្ចជនបទ តាមរយៈការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព ក្នុងគោលបំណងឆ្លុះបញ្ចាំង និងបង្ហាញនូវលទ្ធផល នៃការសិក្សាស្រាវជ្រាវ និង ការចែករំលែកបទពិសោធន៍និងចំណេះដឹង រវាងអ្នកស្រាវជ្រាវដែលមានបទពិសោធន៍និងអ្នកស្រាវជ្រាវវ័យក្មេង។

កាលបរិច្ឆេទសន្និសីទ ២៦ វិច្ឆិកា ២០១៦
ទីកន្លែង សាកលវិទ្យាល័យស្វាយរៀង

 

សូមផ្ញើអត្ថបទសង្ខេប និង ពាក្យសុំចូលរួម មកអ៊ីមែល: 3ncard@sru.edu.kh

សន្និសីទនេះ ផ្តោតសំខាន់ទៅលើវិស័យជាអាទិភាពនានា ដែលរួមចំណែកក្នុងការស្តារ និងលើកស្ទួយការអភិវឌ្ឍកសិកម្ម និងជនបទនៅកម្ពុជា ដែលរួមមាន៖ 
 - វិទ្យាសាស្រ្តកសិកម្ម និង វិទ្យាសាស្រ្តដី 
 - វិទ្យាសាស្រ្ត និង វេជ្ជសាស្រ្តសត្វ
 - កសិឧស្សាហកម្ម និង គ្រប់គ្រងបច្ចេកវិទ្យាកសិកម្ម  
 - ជលផល
 - ព្រៃឈើ និងការគ្រប់គ្រងធនធានធម្មជាតិ  
 - សេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ
 - កសិកម្ម និងការប្រែប្រួលអាកាសធាតុ 
 - ការគ្រប់គ្រង និងរដ្ឋបាលដីធ្លី

 

កាលបរិច្ឆេទផុតកំណត់
 • ផុតកំណត់ទទួលអត្ថបទសង្ខេប ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៦
 • សេចក្តីជូនដំណឹងអំពីលទ្ធផល ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៦
 • ផុតកំណត់ឈប់ទទួលពាក្យសុំ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៦

អត្ថប្រយោជន៍
 • ទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួម, វិញ្ញាបនបត្រឆ្នើមសម្រាប់បទបង្ហាញដែលល្អបំផុត (ខិតប័ណ្ណ និង ផ្ទាល់មាត់)
 • និស្សិតដែលទើបនឹងបញ្ចប់ការសិក្សា និងអ្នកស្រាវជា្រវ ត្រូវបានលើកទឹកចិត្តក្នុងការធ្វើបទបង្ហាញ និងចូលរួមសនិ្នសីទ
បញ្ជាក់  ការចូលរួមក្នុងសន្និសីទ មិនតម្រូវឲ្យបង់ថ្លៃទេ។